ជីវិតកើតមានហើយត្រូវតែមានការស្លាប់ជាខាងចុង រីឯការស្លាប់នោះសោតគ្រាន់តែជាការរលត់ភ្លើងធាតុតែប៉ុណ្ណោះ (គឺរលត់ធាតុទឹក ធាតុដី ធាតុភ្លើង និងធាតុខ្យល់) ភ្លើងធាតុនៅយូរ ឬឆាបព្រោះការមិនប្រមាថ នឹងការរក្សាសីលជាខាង
ដើម។
ជីវិតបុគ្គលដែលមានអាយុវែងគឺដោយសារមិនប្រព្រឹត្តបញ្ចៈវេរា ចម្រើនដោយគុណធម៌ បើមានជីវិតហើយសូមរក្សារូបនោះអោយល្អ ប្រកបដោយធម៌ មានការរក្សាសីល អោយទានសមាធិ វិបស្សនា អប់រំចិត្តអោយល្អ
រៀនអាន រៀនស្តាប់ រៀនសួរក្នុងធម៌ កុំគិតថាដល់ចាស់បានគិតនោះវាហួសពេលហើយ គ្មានអ្វីដែលទៀងទាត់នោះទេ កើតមកក៍តែម្នាក់ឯងដល់ចាស់ក៍ចាស់យើង ដល់ឈឺក៍ឈឺយើង ដល់វេទនាក៍ជាយើង ដល់ស្លាប់ក៍ស្លាប់យើងគ្មាននរណាជួយយើងបានឡើយក្រៅពីការសន្សំសេចក្តីល្អរបស់យើងទេ ទើបជាទ្រព្យពិតប្រាកដតាមយើង ត្រូវចាំថាបើស្លាប់ហើយសូន្យនោះមិនមានអ្នកកើតទេ កុំព្យាយាមរកសេចក្តីសុខខាងក្រៅអី(សេចក្តីសុខខាងក្រៅលោកហៅថាសុខសុំគេ) សុខពិតនោះគឺសេចក្តីសុខក្នុងចិត្តព្រោះអស់កិលេស អស់ការប្រាថ្នាខាងក្រៅ ជីវិតយើងនេះមានតម្លៃណាស់មិនគួរទុកជីវិតនេះបម្រើសេចក្តីអាក្រក់ឡើយ(ស្រី ស្រា ល្បែងភ្នាល់ ភូតកុហក សម្លាប់ជីវិតចាក់គន្លង ច្រណែន ឈ្នានីស ធ្វើបាបគេឯង ស្អប់ ខឹង គំគួន នឹងប្រាថ្នាអាក្រក់ផ្សេងៗ ស្រវឹងវង្វេងក្នុងជីវិតដែលមិនទៀងទាត់ ដែលធន់មិនបាន ដែលនឹងអស់ទៅដោយមិនប្រាប់ទុកមុន តើយើងគួរពឹងអ្វីទៅ? ព្រោះរបស់ណាមិនទៀងរបស់នោះលោកថាវាជាទុក្ខប្រាកដ! សូមអនុមោទនា...ៗ
ប្រភព៖ I Share

No comments:
Post a Comment