Sunday, June 11, 2017

បើក​អាជីវកម្ម​មួយ​ គេ​ត្រូវ​គិត​លើ​អ្វី​ខ្លះ?

ក្នុង​វេទិកា​កាហ្វេ ក្រោម​ប្រធានបទ «ផ្លូវ​ដ៏​ឆ្លាត​វ័យ​នៃ​ជោគជ័យ​អាជីវកម្ម» នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ថ្មីៗ​នេះ លោក ហ៊ឺ ដារ៉ា នាយក​គ្រប់គ្រង​ហាង​ផ្គត់ផ្គង់​សម្ភារៈ​កាហ្វេ Kofi លោក ចាង ប៊ុនលាង ម្ចាស់​ហាង​កាហ្វេ Brown និង​ លោក ឌិន សុមេធារិទ្ធ ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Frangipani Villa Hotels បាន​ចែករំលែក​នូវ​បទពិសោធន៍ និង​ចំណេះ​ដឹង​ខ្លះៗ ពាក់ព័ន្ធ​នឹង​អាជីវកម្ម ហើយ​ខាងក្រោម​នេះ ជា​ចំណុច​គោល​សំខាន់ៗ ដែល​​ពួកគាត់​ប្រាប់​ថា យុវវ័យ​​ត្រូវ​គិត បើ​ចង់​បើក​ជំនួញ​អ្វី​មួយ
១.គំនិត​អាជីវកម្ម៖ប្រាប់​ខ្លួន​ឯង​ថា ចង់​រក​ស៊ី​អ្វី​ឱ្យ​ប្រាកដ ច្បាស់​លាស់។
២. លុយ៖ ដើមទុន​ជា​រឿង​សំខាន់ បើ​គ្មាន​លុយ​មិន​អាច​ធ្វើ​អ្វី​បាន​ល្អ​ឡើយ។
៣. Team Work៖ ត្រូវ​ស្វែង​រក​ក្រុម​ការងារ ដែល​មាន​ជំនាញ​ផ្សេងគ្នា ។
៤. ចំណេះ​ដឹង៖ ត្រូវ​មាន​ចំណេះ​ដឹង​​អាជីវកម្ម​ឱ្យ​​ទូលំទូលាយ និង​ចំណេះ​ដឹងផ្សេងៗ​ទៀត ។

៥. បទពិសោធន៍៖ បើ​មាន​បទពិសោធន៍​ការងារ​ទាក់ទង​នឹង​ជំនួញ​កាន់​តែ​ល្អ​ប្រសើរ។
៦. ការ​តាំងចិត្ត៖ ត្រូវ​តាំង​ចិត្ត​ថា​ធ្វើ​វា ​ឱ្យ​អស់​ពី​លទ្ធភាពបើ​មាន​ចំណុច​ខាង​លើ​នេះ​ហើយ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៀត បើ​ចង់​ឱ្យ​អាជីវកម្ម​មួយ​បាន​ជោគជ័យ? វាគ្មិន​ទាំង​បី​បាន​បង្ហាញ​បទពិសោធន៍​ថា៖

ទីផ្សារ

លោក ចាង ប៊ុនលាង «ត្រូវ​មាន​ទីតាំង​ល្អ ផលិតផល​មាន​គុណភាព រក​អ្វី​ដែល​ថ្មី ហើយ​ក៏​ត្រូវ​មាន​បញ្ចូល​​បច្ចេកវិទ្យា ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​កាន់​តែ​ងាយ​ស្រួល»

លោក ឌិន សុមេធារិទ្ធ «បុគ្គលិក​ទាំងអស់ ជា Marketing។ បុគ្គលិក​ត្រូវ​រួសរាយ​រាក់ទាក់ ផ្ដល់​សេវា​ល្អ មាន​សុជីវធម៌។ បើ​សន្តិសុខ​យើង ឈ្លើយ​ស្លៀកពាក់​គឃារ អ្នក​លើក​ម្ហូប​ឈ្លើយ​គឃារ … Marketing យើង​ចប់​ហើយ...ហើយ​យើង​ត្រូវ​ស្គាល់​អតិថិជន​គោលដៅ»

លោក ហ៊ឺ ដារ៉ា «ត្រូវ​ពឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ បណ្ដាញ​សង្គម​អី​ជាដើម ដើម្បី​ឱ្យ​គេ​ស្គាល់​ផលិត​ផល​របស់​យើង»

  ការគ្រប់គ្រង​ហិរញ្ញវត្ថុ
​ លោក ចាង ប៊ុនលាង «បើ​មាន​ដៃគូ ឬ​ចូល​ហ៊ុន​ជា​មួយ​បងប្អូន យើង​ត្រូវ​ធ្វើ​កិច្ច​សន្យា​ឱ្យ​ច្បាស់លាស់ លើ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ»

លោក ឌិន សុមេធារិទ្ធ «ត្រូវ​គិត​គូរ​ឱ្យ​បាន​ច្បាស់លាស់ លើ​ការ​ទិញ​ចូល លក់​ចេញ ចំណាយ និយាយ​ឱ្យ​ខ្លី គឺ​ត្រូវ​ពិនិត្យ​ឱ្យ​ច្បាស់​លើ​គណនេយ្យ»

Team Work

លោក ហ៊ឺ ដារ៉ា និង​លោក ចាង ប៊ុនលាង «ក្រុម​ត្រូវ​មាន​ជំនាញ​ផ្សេង​គ្នា ដើម្បី​គ្រប់គ្រង​លើ​ការងារ​នីមួយៗ​របស់​ក្រុមហ៊ុន ត្រូវ​ទុកចិត្ត​គ្នា ស្មោះ​ត្រង់ និង​តាំង​ចិត្ត​ជួយ​គ្នា ១០០%។ Team ហ្នឹង​ក៏​មាន​បុគ្គលិក​ផង​ដែរ មិន​មែន​តែ​អ្នក​ដែល​យើង​មាន​ហ៊ុន​ជាមួយ​នោះ​ទេ គឺ​ត្រូវ​ជួយ​គ្នា និង​ស្មោះត្រង់»

វាគ្មិន​ទាំង​បី​ក៏​បាន​បង្ហាញថា​ បើ​ចង់​ធ្វើ​ជំនួញ​មិន​ត្រូវ​គិត​ពី​ហានិភ័យ​ពេក​ទេ ប៉ុន្តែ​ក៏​មិន​ត្រូវ​ភ្លេច​ហានិភ័យ​ដែរ។ តើ​អ្វី​ជា​ហានិភ័យ​ក្នុង​ជំនួញ?

-ចំណេះ​ដឹង និង​បទពិសោធន៍៖ បើ​គ្មាន​ពី​នេះ​ទេ អាច​ជួប​ហានិភ័យ​ខ្ពស់ -លុយ៖ ត្រូវ​រក​លុយ​ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម -មិន​ត្រូវ​ក្រអឺតក្រទម ៖ ជោគជ័យ​ត្រូវ​ចេះ​​ដាក់​ខ្លួន​តាម​ស្ថានភាព បើ​មិន​ដូច្នេះ​នឹង​មាន​រឿងរ៉ាវ​កើត​ឡើង​ក៏​អាច​ថា​បាន៕

ប្រភព៖ I Share

No comments:

Post a Comment